ពិធីជួបសំណេះសំណាល និងណែនាំពីបច្ចេកទេស បទប្បញ្ញត្តិ ស្តីពីការត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ អន្លង់វែង
ឧត្ដរមានជ័យ ៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូ-អ្នកគ្រូ អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សអំពីការរៀនសូត្ររបស់កូនៗ និងណែនាំពីបច្ចេកទេស បទប្បញ្ញត្តិ ស្តីពីការត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖១០ សីហា ២០២៦ នៅវិទ្យាល័យ អន្លង់វែង ដែលមាន អ្នកចូលរួមសរុប ២២៧នាក់ ស្រី ១៤១នាក់ ក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន ៤នាក់ អភិបាល នៃគណ:អភិបាលរង ស្រុក សសយក ចំនួន ៣នាក់ ស្រី ១នាក់ ការិ.អប់រំ ស្រុក ១នាក់ គ្រូបង្រៀន ១៤នាក់ ស្រី ៣នាក់ សិស្ស ១២៤នាក់ ស្រី ៨៣នាក់ និងអ្នកអាណាព្យាបាលសិស្ស ៨០នាក់ ស្រី ៥៤នាក់។ការចុះនេះ ជាវិទ្យាល័យ ទី៧ នៃវិទ្យាល័យទាំង៩ ដែលមានសិស្សថ្នាក់ទី១២ ក្នុងផែនការឆ្នាំ ។