Posts

Showing posts from April, 2026

កម្មវិធីសំណេះសំណាល និងចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅមណ្ឌលភៀសសឹក ខេត្តបន្ទាយមានជ័យ

Image
ប្រភព៖ (យាងតាមផេកផ្លូវការរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា) បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល និងផ្តល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សានៅមណ្ឌលភៀសសឹកភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូនៅមណ្ឌលភៀសសឹកភូមិស្លក្រាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយោគយល់ចំពោះភាពលំបាករបស់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់រហូតដល់បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារបញ្ហាជម្លោះព្រំដែននាពេលកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូកំពុងស្នាក់នៅ និងបង្រៀនក្នុងលក្ខណៈបណ្តោះអាសន្នក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រ...

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ

Image
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក​ លី​ រដ្ឋា​     អភិបាលនៃគណៈអភិបាលស្រុកចុងកាល់ បានដឹកនាំ​ លោកអភិបាលរង​ លោកនាយករងរដ្ឋបាលស្រុក​  ប្រធាន​ អនុប្រធាន​   ព្រមទាំងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា លោកនាយក​    លោកគ្រូ​ អ្នកគ្រូ​  សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ ដែលមានសមាសភាពចូលរួម​    សរុបចំនួន​ ៥៦៨នាក់​      អញ្ជេីញចូលរួម​ក្នុងពិធីក្រុងពាលី​  បញ្ចុះបឋមសិលាសាងសង់អគារ​សិក្សាថ្មី​   ចំនួន​ ១ខ្នង​ស្មេីនឹង​ ៦បន្ទប់​  និងបង្គន់អនាម័យ​ ចំនួន​ ១ខ្នង​  ៥បន្ទប់​ ។  អគារថ្មីស្រឡាងនេះ​គឺជាជំនួយឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ហ្រ្គេប ខេមបូឌាឯ.ក​ (Grab Cambodia Co.Ltd )​នៅបរិវេណសាលាបឋមសិក្សា​   អំពិល  ស្ថិតនៅ​     ភូមិ​អំពិល​     ឃុំពង្រ​  ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវ​បណ្ឌិត​ គឹម...