កម្មវិធីសំណេះសំណាល និងចែកអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅមណ្ឌលភៀសសឹក ខេត្តបន្ទាយមានជ័យ

ប្រភព៖ (យាងតាមផេកផ្លូវការរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា)


បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល និងផ្តល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សានៅមណ្ឌលភៀសសឹកភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូនៅមណ្ឌលភៀសសឹកភូមិស្លក្រាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយោគយល់ចំពោះភាពលំបាករបស់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់រហូតដល់បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារបញ្ហាជម្លោះព្រំដែននាពេលកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូកំពុងស្នាក់នៅ និងបង្រៀនក្នុងលក្ខណៈបណ្តោះអាសន្នក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងមិនបោះបង់ចោលឡើយ ក្នុងការការពារបូរណភាពទឹកដី និងទាមទារផ្ទះសម្បែងនិងដីធ្លីរបស់បងប្អូនកម្ពុជាវិញតាមយន្តការការទូតដោយសន្តិវិធី។


ជាមួយ​នឹង​ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងគុណភាពអប់រំនៅក្នុងមណ្ឌលភៀសសឹកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារពិនិត្យលទ្ធភាពជាបន្ទាន់ ក្នុងការរៀបចំបណ្ណាល័យបណ្ដោះអាសន្ន ដើម្បីឱ្យសិស្សានុសិស្សមានឱកាសក្នុងការសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងជំរុញឱ្យមានការរៀបចំអាហារដ្ឋានសម្រាប់ផ្តល់អាហារតាមសាលារៀនពេលព្រឹកដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីធានាថាការបង្រៀន និងការរៀនអាចប្រព្រឹត្តទៅបានរលូនល្អ ទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ៕

កម្រងរូបភាព៖















Comments

Popular posts from this blog

Handbook for Generating Wealth