ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ


ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក​ លី​ រដ្ឋា​     អភិបាលនៃគណៈអភិបាលស្រុកចុងកាល់ បានដឹកនាំ​ លោកអភិបាលរង​ លោកនាយករងរដ្ឋបាលស្រុក​  ប្រធាន​ អនុប្រធាន​   ព្រមទាំងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា លោកនាយក​    លោកគ្រូ​ អ្នកគ្រូ​  សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ ដែលមានសមាសភាពចូលរួម​    សរុបចំនួន​ ៥៦៨នាក់​      អញ្ជេីញចូលរួម​ក្នុងពិធីក្រុងពាលី​  បញ្ចុះបឋមសិលាសាងសង់អគារ​សិក្សាថ្មី​   ចំនួន​ ១ខ្នង​ស្មេីនឹង​ ៦បន្ទប់​  និងបង្គន់អនាម័យ​ ចំនួន​ ១ខ្នង​  ៥បន្ទប់​ ។  អគារថ្មីស្រឡាងនេះ​គឺជាជំនួយឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ហ្រ្គេប ខេមបូឌាឯ.ក​ (Grab Cambodia Co.Ltd )​នៅបរិវេណសាលាបឋមសិក្សា​   អំពិល  ស្ថិតនៅ​     ភូមិ​អំពិល​     ឃុំពង្រ​  ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំការនៃក្រសួងអប់រំ​​ យុវជន និងកីឡា​   តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​   រដ្ឋមន្ត្រីក្រសួង​អប់រំ​    យុវជន​ និង​កីឡា​ និង ឯកឧត្តម​ លោកជំទាវប្រតិភូអមដំណេីរ​ ព្រមទាំងលោកស្រី មុំ​ ពុទ្ធីតា​         អភិបាលរងនៃគណៈ​អភិបាលខេត្ត​  តំណាងឯកឧត្តម​   មាន​  ចាន់យ៉ាដា​  អភិបាលនៃគណៈអភិបាល​      ខេត្តឧត្តរមានជ័យ។ 

ការសាងសង់អគារថ្មីនេះ​ នឹងឆ្លេីយតបទៅនឹងតម្រូវការចាំបាច់របស់ក្មួយៗ​សិស្សានុសិស្ស​  ក្នុងតំបន់ផ្តល់​នូវបរិស្ថាន​សិក្សា​ប្រកបដោយ​ផាសុកភាព​
សុវត្ថិភាព​  និងស្តង់ដាបច្ចេកទេស៕

សូមទស្សនាកម្រងរូបភាពខាងក្រោម សូមអរគុណ 













Comments

Popular posts from this blog

Handbook for Generating Wealth